ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រសាសន៏សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលសម្ភោធរោងចក្រផលិតស្ករស តម្លៃ ៣៦០ លានដុល្លារនៅព្រះវិហារ

(ព្រះវិហារ)៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះបាន អញ្ជើញសម្ភោធដាក់ឲ្យដំណើរការ រោងចក្រផលិតស្ករស របស់ក្រុមហ៊ុន Rui Feng International Co. Ltd ដែលមានទីតាំងនៅឃុំម្លូរព្រៃ ស្រុកឆែប ខេត្តព្រះវិហារ។
សម្តេចតេជោ បានមានប្រសាសន៏សំខាន់ៗក្នុងឱកាសនោះដែល Post News ដកស្រង់ប្រសាសន៏ទាំងស្រុងរបស់សម្តេចបន្តបន្ទាប់ដូចខាងក្រោមនេះ÷

ពេលមានប្រសាន៏ដំបូងនៅក្នុងពិធីនេះសម្តេចតេជោបានមានប្រសាសន៏សើចសប្បាយទៅកាន់បងប្អូនប្រជាពលរដ្ឋថា ខ្ញុំសង្ឃឹមថា ឆ្នាំថ្មីនេះ ប្រជាពលរដ្ឋចេះរាំ ញីកែងជើង។ ហេតុអ្វីបានជាខ្ញុំពេញចិត្តព្រោះវាមិនមែនជារបស់យើងក្តី ប៉ុន្តែជាការច្នៃប្រឌិតរបស់ខ្មែរយើងដែរ។ វាមិនមែនជាការចម្លងពីនរណាទាំងអស់ ប៉ុន្តែជាការច្នៃប្រឌិតរបស់កូនខ្មែរពិតប្រាកដ។

នេះជាដំណើរការ ធ្វើកសិកម្មពាណិជ្ជកម្មតាមរយៈការដាំអំពៅ ហើយយកមកកែច្នៃធ្វើស្ករស។
សម្តេចបញ្ជាក់ថា ការវិនិយោគនេះ គឺជាការវិនិយោគដ៏ធំ។ វាអាចផលិតបាន៣០មេហ្គាវ៉ាត់ និងផលិតស្ករសរហូតដល់កន្លះលានតោន។ បើផលិតអគ្គិសនីបានដល់ទៅ៣០មេហ្គាវ៉ាត់ ហើយមិនចាំបាច់នាំភ្លើងពីភ្នំពេញមកទេ យកអាហ្នឹងមកផ្គត់ផ្គង់ នៅខេត្តព្រះវិហារ តែម្តងទៅ។ ក្រៅពីនេះអាចផលិតអាកុលបានថែមទៀត។ ថ្ងៃខាងមុខ កម្ពុជា អាចផលិតអាកុល ហើយអាចនាំចេញទៅក្រៅប្រទេសថែមទៀត។

សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៏បញ្ជាក់ថា របៀបនៃការវិនិយោគផ្នែកកសិកម្ម កន្លែងខ្លះធ្វើបានល្អ កន្លែងខ្លះធ្វើមិនបានល្អ។ កសិឧស្សាហកម្ម កសិកម្មជាមួយប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ដំបូងបំផុត បានទទួលការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ក្រៅពីការលក់អំពៅ។ ក្រៅពីបានប្រឡាយទឹក គាត់ទទួលបានអគ្គិសនីប្រើប្រាស់ គាត់ត្រូវមានពេទ្យ និងសាលារៀន។ មន្ទីរពេទ្យមិនមែនសម្រាប់តែព្យាបាលកម្មករនោះទេ ប៉ុន្តែពលរដ្ឋទូទៅផងដែរ។ ក្រៅពីនោះ ក៏នៅមានបញ្ហាជាច្រើនទៀត ដែលត្រូវដោះស្រាយថែមទៀត នៅតាមបណ្តាខេត្តផ្សេងៗទៀត ហើយទីចុងបំផុត ត្រូវការកម្លាំងពលកម្ម១ម៉ឺន៥ពាន់ថែមទៀត។ បច្ចុប្បន្នកម្មកររបស់យើង កំពុងធ្វើចំណាកស្រុក។
សម្តេចតេជោបានលើកឡើងថា ការប្រកួតប្រជែងពលកម្មកំពុងនឹងកើនឡើង ប៉ុន្តែសំខាន់ត្រូវមានកន្លែងស្នាក់នៅ និងមានប្រាក់ខែសមរម្យ។ ការធ្វើសមាហរណកម្មមុខរបរ គឺជារឿងធំ និងសំខាន់បំផុត។ សមាហរណកម្មមុខរបររបស់លោក គឺជាសហគមន៍កសិករ ហើយពួកគាត់ចងក្រងជាសហគមន៍កសិករ ដើម្បីដាំអំពៅជូនរោងចក្រ។

សម្តេចបានបញ្ជាក់ថា ប្រទេសចិន មានផ្ទៃដី១២ភាគរយនៃពិភពលោក ប៉ុន្តែចិនចិញ្ចឹមជាង២០ភាគរយ។ សមត្ថភាពផលិតរបស់ចិន គឺធំណាស់។ ការអនុគ្រោះរបស់មិត្តចិន បានឲ្យយើងនាំចេញច្រើនណាស់។

ខ្ញុំសូមយកឧកាសនេះ ថ្លែងអំណរគុណដល់ក្រុមហ៊ុនចិននេះ ដែលបានជ្រើសរើសកម្ពុជា ក្នុងការមកវិនិិយោគ ដែលមានទំហំរហូតដល់ទៅជាង៣៦០លានដុល្លារ ហើយនេះក៏ឆ្លុះបញ្ជាំង ពីកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការរក្សាសន្តិភាព និងស្ថិរភាពព្រមទាំងការដឹកនាំត្រឹមត្រូវ។ ខ្ញុំបានស្នើឲ្យមេដឹកនាំចិន ជួយជំរុញអ្នកវិនិយោគមកកម្ពុជាឲ្យបានកាន់តែច្រើន។

ក្នុងពិធីសម្ភោធរោងចក្រផលិតស្ករសរនោះដែរ សម្តេចបានលើកឡើងថាមាន រដ្ឋមន្រ្តីការបរទេសប្រទេសនៅអឺរ៉ុប១ បានមកប្រាប់ខ្ញុំថា គ្រាន់តែគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីភ្លាម ខាត២ពាន់លានដុល្លារ ភ្លាម។ អាហ្នឹងហើយនយោបាយទណ្ឌកម្ម។

សម្តេចបានបញ្ជាក់ថា ថ្ងៃនេះខ្ញុំអត់សារនយោបាយអី្វទេ ព្រោះអ្នកនយោបាយខ្លះគាត់ចូលឆ្នាំដែរ។
នៅក្នុងឱកាសនោះ សម្តេចតេជោបានលើកឡើងពីអាខោនហ្វេសប៊ុករបស់សម្តេចបញ្ជាក់ថា ហ្វេសប៊ុករបស់ខ្ញុំជាង៣លាន ទៅហើយ តែនៅសល់តែប៉ុន្មានម៉ឺនទៀតទេ នឹងកើនឡើងដល់៤លានហើយ។ ខ្ញុំត្រូវបានគេបញ្ជូលទៅក្នុងផ្រូហ្វាលពិភពលោក ដែលមានគេឡាចច្រើនៗនោះ។ អានេះជាការបង្កហេតុ ចង់ឲ្យខ្ញុំឆ្លើយ តែខ្ញុំមិនឆ្លើយ។ ចូលឆ្នាំគិតតែពីជេររហូត។

នៅក្នុងពិធីនោះដែរសម្តេចតេជោក៏បាន ថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានបើកបង្ហូរទឹក ដើម្បីជួយសម្រាលបណ្តាប្រទេសនានានៅដងទន្លេមេគង្គ និងសូមស្នើឲ្យថៃនិងឡាវ កុំប្រើទឹកច្រើនពេក ទុកឲ្យប្រទេសនៅខាងក្រោម ប្រើខ្លះផង និងបានចូលប្រឡាយ អូរ ខ្លះផង។

នៅក្នុងឱកាសនោះដែរ សម្តេចបានលើកឡើងពីបញ្ហាអាកាសធាតុថា រលកកំដៅរបស់យើងឡើងដល់៤០អង្សារ ហើយនៅស្ទឹងត្រែងរហូតដល់៤២អង្សារ។ នៅកំពត កាលពីម្សិលមិញក៏មានបញ្ហា និងរតនគិរីក៏មានបញ្ហា ដោយសារភ្លៀងខ្យល់កន្ត្រាក់ មានទាំងភ្លៀង ខ្យល់កន្ត្រាក់ហើយ ថែមទាំងធ្លាក់ទឹកកកទៀត។

ឈ្លៀតក្នុងឱកាសនោះសម្តេចក៏បានថ្លែងអំណរគុណដល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅក្នុងឨកាសបុណ្យចូលឆ្នាំកន្លងមកនេះ៕

photo_2016-04-19_11-47-16 photo_2016-04-19_11-47-18 photo_2016-04-19_11-47-20

  

 
  
  
  
  

មតិយោបល់