(កំពត)៖ លោក លី សាវេត អតីតអភិបាលខណ្ឌសែនសុខ នៅក្នុងសាលប្រជុំសាលាខេត្តកំពត នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាអភិបាលរងខេត្តកំពត ។
ខេត្តកំពត បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល បានប្រកាសលោក លី សាវេត អតីតជាអភិបាលខណ្ឌសែន សុខ រាជធានីភ្នំពេញ ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពត ជំនួសកៅអីរបស់
លោក ចាន់ ចេស្តា ដែលត្រូវឡើងកាន់មុខតំណែងជាអភិបាលខេត្តកំពត កាលពី ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ កន្លងមកនេះ៕
មតិយោបល់