កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង២១ និង៣០នាទី ចំណុចភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ កើតមានករណីហិង្សាដោយចេតនា បង្កឡើងដោយឈ្មោះ បឿន សង្ហា (ហៅជ្រុញ) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយស្រណោះទី១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរជាកម្មករនេសាទ បានយកកាំបិតបុ័ងតោកាប់ទៅលើឈ្មោះ យ៉ ថាញ់ប៊ិន ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិវៀតណាម (មនុស្ស គ)។
ឯកសារត្រួតពិនិត្យគ្រួសារជនបរទេសអន្តោប្រវេសន៌ លេខកូដសម្គាល់៣១៤០៩/១៣ (គ្រួសារង្វៀង ធីទឺ) នៅភូមិរកាទ្វារឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ បណ្តាលឲ្យរបួសចំនួន០២កន្លែង ចំកញ្ចឹងកខាងឆ្វេង០១កន្លែង និងចំបាតដៃខាងស្តាំ០១កន្លែង (ជនបង្កស្រវឹងស្រា)។
ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចយើងឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕
មតិយោបល់