ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងព្រឹក!! ករណីរថយន្តបុកដើមឈើ នៅស្រុកកំពង់សីលា

ព្រះសីហនុ: នៅវេលាជាងម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ128-129 ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយខ្លួនឯង រថយន្តសណ្តោងកុងតីន័រ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0123 ទិសដៅខេត្តព្រះសីហនុ-ភ្នុំពេញ បុកដើមឈើនៅចញ្ចើមផ្លូវខាងស្តាំដៃខ្លួន បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរឈ្មោះ ចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅខេត្តកំពង់ស្ពឺរងរបួសស្រាល ក្រោយកើតហេតុសមត្ថកិច្ចជួយចាត់ចែងបញ្ជូនយកទៅមន្ទីរពេទ្យ៕

មតិយោបល់