ភ្នំពេញៈ កាលពីវេលាម៉ោង៣ និង០០នាទីរសៀលថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន ជាច្រើននាក់ ត្រង់ចំណុចអាគារអាផាតមិនលេខ១៩៤ ផ្លូវ៤៣០ ភូមិ៤ ក្រុម២១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និងទីតាំងមួយកន្លែងទៀត ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកងដូចគ្នា។
សមត្ថកិច្ច បានឲ្យដឹងថា បុរសជនជាតិចិនចំនួន១០នាក់ រួមទាំងដកហូតកុំព្យូទ័របានជាច្រើនគ្រឿង ត្រូវបានឃាត់នៅសង្កាត់ទំនប់ទឹក ចំណែកឯនៅសង្កាត់ទួលស្វាយព្រៃ២ ឃាត់ខ្លួនបានជាច្រើននាក់បន្ថែមទៀត។
សូមបញ្ជាក់ថា ការចុះបង្ក្រាបខាងលើនេះ ពុំទាន់ដឹងថា ជាករណីអ្វីប្រាកដទេ តែព័ត៌មានបឋមថា ជាករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ហើយការចុះបង្ក្រាបក្រុមជនសង្ស័យខាងលើ គឺសុទ្ធសឹងជាជាមុខសញ្ញា ដែលមានដីកាចាប់ខ្លួនរបស់នគរបាលចិន៕
មតិយោបល់