ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមថ្កោលទោសជនប្រព្រឹត្ត ដែលបានដុតបំផ្លាញទីស្នាក់ការ សហគមន៍តំបន់ការពារធម្មជាតិអបួនលើ

មណ្ឌលគិរីៈ កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ នៃដែនជម្រកសត្វព្រៃស្រែពក បានត្រូវជនកំហូចមិនស្គាល់មុខលួចចាក់សាំងដុតបំផ្លាញ បណ្ដាលឲ្យឆាបឆេះខូចខាតទាំងស្រុង តែមិនមានអ្នករងរបួសទេ។

ទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ ស្ថិតក្នុងឃុំអរបួន ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានរួមចំណែកយ៉ាងសកម្មជាមួយនឹងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ ទន្ទឹមនេះ ក្នុងនាមមន្រ្តីអនុវត្តច្បាប់ នៃដែនជម្រកសត្វព្រៃស្រែពក ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សោកស្ដាយនូវទង្វើបំផ្លិចបំផ្លាញដោយការចាក់សាំងដុតកម្ទេចទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអបួនលើ ពីសំណាក់ជនខិលខូច៕

មតិយោបល់