ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផងម្តាយគេម្តាយយើង! អ៊ំស្រីម្នាក់ កំពុងសម្រាកនៅពេទ្យលោកសង្ឃ ពុំទាន់ឃើញសាច់ញាតិ…

ភ្នំពេញ: អ៊ំស្រីម្នាក់ ត្រូវបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ដួលសន្លប់ស្តូកស្តឹក កាលពីវេលាម៉ោង៣ និង៥០នាទីល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីប្រទះឃើញអ៊ំស្រីខាងលើ ដួលសន្លប់រួចក៏នាំគ្នារាយការណ៍ ទៅអជ្ញាធរ និងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ រួច ទើបទាក់ទងទៅរថយន្តសង្រ្គោះបន្ទាន់របស់អង្គភាព៧១១ ដឹកយកទៅសង្រ្គោះបន្ត នៅឯមន្ទីពេទ្យ លោកសង្ឃ។

សូមបងប្អូនទាំងអស់ជួយស៊ែរ ដើម្បីស្វែងរកសាច់ញាតិរបស់គាត់ផង៕

មតិយោបល់