ពោធិ៍សាត់ៈ យោងតាមផេកអគ្គិសនី បាត់ដំបង បានឲ្យដឹងថា នឹងមានករណី ដាច់ភ្លើងនៅក្នុងឃុំអូរសោម និងផ្នែកខ្លះនៃឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មូលហេតុ៖ ដោយសារប៉ើងមែកឈើជាប់លើខ្សែបណ្ដាញ ២២គីឡូវ៉ុល នៅចំណុចភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បញ្ហានេះ ក្រុមការងារបានជួសជុលរួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជន ប្រើប្រាស់ឡើងវិញនៅម៉ោង ៤ និង២០នាទីរសៀល៕
មតិយោបល់