ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង៥ និង ៣០ នាទីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខផ្ទះឈ្មោះ អ៊ូសុធា រ៉ា ភេទប្រុស ស្ថិតនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍។

ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ក្រហម គ្មាពាក់ស្លាលេខ ធ្វើដំណើរឆ្លងកាត់ផ្លូវពីជើងទៅត្បូង បើកបរដោយឈ្មោះ សម្បត្តិ ង៉ុយ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ (បានស្លាប់ នៅនឹងកន្លែងកើតហេតុ)។

ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1F-22 32 បើកបរដោយឈ្មោះ នី ឃួច ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយតាមនិតិវិធី រីឯសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់