ព័ត៌មានជាតិ

រថយន្តធុនធំដឹកដែកដងស្ទូច រយែចេញពីការដ្ឋានកៀរដាច់ដើមឈើ

ភ្នំពេញ: រថយន្តធុនធំដឹកដែកដងស្ទូចរយែចេញពីការដ្ឋាន បានកៀរកូនជ្រៃក្រឹមដាច់អស់មួយគុម្ព សមត្ថកិច្ចនាំយកទៅការិល័យ ដោះស្រាយការខូចខាត។

ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី៣១ខែសីហា ឆ្នាំ ២០១៩ នៅចំណុចលើផ្លូវភ្លោះ ទល់មុខវិទ្យាល័យសម្តេចជាស៊ីមជ្រោយចង្វារ ក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តធុនធំដឹកដែកដងស្ទូចខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E 4618 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តខាងលើបើក ដោយបុរសម្នាក់ ថយចេញពីការដ្ឋានចិនមួយកន្លែង យីហោគម្រោងមេនស៊ីនភ្នំពេញ ពីលិចទៅកើតបានប៉ះកូនជ្រៃក្រឹមលើសួនច្បារផ្លូវភ្លោះ បណ្តាលឲ្យដាច់កូនឈើតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច បានឲ្យរថយន្តអែបខាង និងរាយការណ៍ប្រាប់ជំនាញ មកវាសវែងយករថយន្ត ទៅក្សាទុកនៅការិយាល័យ រង់ចាំដោះស្រាយជាក្រោយ៕

មតិយោបល់