ព័ត៌មានជាតិ

ប្រជាពលរដ្ឋសំណូមពរដល់លោក​ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយមើលផ្លូវជាតិលេខ ២ផង ស្ទះខ្លាំងណាស់

តាកែវ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ខណ:ពេលនេះ វេលាម៉ោង ២ និង១៣នាទីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មានករណីកកស្ទះចរាចរណ៍យ៉ាងខ្លាំង តាមបណ្ដោយផ្លូវជាតិលេខ២ ម្ដុំផ្សារសំរោងយោង។

អាស្រ័យដូចបានជំរាប សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមផ្លូវខាងលើ មេត្តាវាងផ្លូវ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

គេសង្កេតឃើញថា មានកម្លាំងសមត្ថកិច្ច មកសម្រួលចរាចរណ៍តិចតួចប៉ុណ្ណោះ ខណ:មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាសម្រុកទៅស្រុកគ្រប់បណ្ដាលខេត្តក្រុង សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជួយជំរុញឲ្យមន្ត្រីថ្នាក់ក្រោម ធ្វើការសម្រួលចរាចរណ៍នៅទីតាំងខាងលើផង៕

មតិយោបល់