ឧត្តរមានជ័យៈ កាលពីវេលាម៉ោង១១ និង៤៥នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លើផ្លូវលេខ០៩ ស្ថិតក្នុងភូមិអភិវឌ្ឍន៍សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅផ្ទះឈ្មោះ ជិនជរ ភេទស្រី អាយុ ៣៧ឆ្នាំ មាន មានករណីហឹង្សារដោយចេតនា។
បង្កឡើងដោយជនសង្ស័យ ឈ្មោះ ជា កើត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមអភិវឌ្ឍន៍ សង្កាត់សំរោង ក្រុងសំរោង (សតិមិនគ្រប់ ) បានយកអង្រែបុកគ្រឿង វ៉ៃទៅលើឈ្មោះ សួន ម៉ាប់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកើតហេតុ ដែលកំពុងអង្គុយលើកាំជណ្តើផ្ទះ ត្រូវចំក្បាល់ចំនួន ០២អង្រែ បណ្តាលឲ្យបែកក្បាល សន្លប់នៅនិងកន្លែង។
ភ្លាមៗផងដែរ ត្រូវបានសាច់ញ្ញាតិដឹកបញ្ជូនមកកាន់មណ្ឌល់សុខភាព ដើម្បីបញ្ជូនបន្តមកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។ ចំណែកជនបង្ករត់គេចខ្លួន តែត្រូវបានកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ស្មាច់ ចុះស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យ កំពុងនាំយកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់