ព័ត៌មានជាតិ

នរគបាលឃាត់ខ្លួនអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន ៥នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ខ្ទុំក្រាំង បានធ្វើការល្បាតនៅព្រៃខាងជើងភូមិសង្កែជ្រុំ ឃុំខ្ទុំក្រាំង ឃាត់ខ្លួនបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន ០៣នាក់ ១/ឈ្មោះ ផាន សំណាង ហៅមីត ប្រុស អាយុ ២១ឆ្នាំ។ ២/ឈ្មោះ ពូន កក្កដា ប្រុស អាយុ ១៩ឆ្នាំ។ ៣/ឈ្មោះ ឆុន ទិត្យ ប្រុស អាយុ ២០ឆ្នាំ នៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនចំនួន១កញ្ចប់ឧបករណ៍ប្រើប្រាស់មួយចំនួន
-ម៉ូតូ ២គ្រឿង និងទូរសព្ទ័២ គ្រឿង។

ក្រោយការសាកសួរឈ្មោះ ផាន សំណាង(មីត)បានឆ្លើយថាគ្រឿងញៀនខ្លួនទិញពីឈ្មោះ មុត ផាន់ណា (ក្លែប) ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិពេជ្រចង្វា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានការឯកភាពពីព្រះរាជអាជ្ញា នគរបាលជំនាញបន្ដឃាត់ខ្លួនឈ្មោះ កង ថុង ភេទ ប្រុស អាយុ ៣៥ឆ្នាំ នៅពេជ្រចង្វា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងឈ្មោះ មុត ផាន់ណា (ក្លែប) ដកហូតគ្រឿងញៀនចំនួន ១កញ្ចប់ និងទូរស័ព្ទដៃ ១គ្រឿង ។

សរុបមុខសញ្ញាពាក់ព័ន្ធ ៥នាក់ប្រុស គ្រឿងញៀន ២កញ្ចប់ ទូរស័ព្ទដៃ ៣គ្រឿង ម៉ូតូ ២គ្រឿង និងឧបករណ៍ប្រើ ប្រាស់គ្រឿងញៀនមួយចំនួន បច្ចុប្បន្ន មុខសញ្ញាសង្ស័យខាងលើ ស្រុកបានកសាងសំណុំរឿងបញ្ជូនទៅឲ្យការិ.ប្រឆាំងគ្រឿងញៀនខេត្ដ ដើម្បីបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីច្បាប់ ៕

មតិយោបល់