បាត់ដំបងៈ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិអន្ចេក ឃុំព្រៃស្វាយ មានករណីគ្រោះថ្នាក់ចរាចរណ៍ គោយន្តកិនបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ (បាក់ដៃ)។
មូលហេតុ៖ ផ្លូវបត់អ្នកបើក (ជនរងគ្រោះ) ចាប់ហ្វ្រាំងខ្លាំង រហូតគោយន្តទាញអ្នកបើកធ្លាក់ ពីលើគោយន្ត ហើយក៏ត្រូវកង់រ៉ឺម៉កគោយន្តកិនចំក្បាលស្លាប់តែម្ដង។
ជនរងគ្រោះឈ្មោះ អែល ពេស អាយុ៣៦ឆ្នាំ បុរសរបរជាគ្រូក្របខណ្ឌខ្មែរឥស្លាម
ស្នាក់នៅភូមិស្រម៉មាសថ្មី ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង
ចំណែកប្រពន្ធរងរបួស បាក់ដៃខាងស្តាំ៕
មតិយោបល់