ព័ត៌មានជាតិ

បេសកកម្ម Mars One Plans និង​ចូលរួម​សហការ​ដោយ​ក្រុមហ៊ុន​ពីរ​ធំៗ​

Mars One plans ជា​ផែនការ​ធំ​បំផុត​សម្រាប់​ពិភពលោក​ក្នុង​ការបញ្ជូន​មនុស្ស​ទៅ​រស់នៅ​បាន​លើ​ភព​ព្រះ​អង្គារ​នា​ឆ្នាំ 2025 ហើយ​ថ្មីៗ​នេះ​មូលនិធិ Mars One និង​រៀបចំ​រួចរាល់​ហើយ​សម្រាប់​ជំហាន​ដ៏​ធំ​និង​តំបូងបង្អស់​សម្រាប់​គម្រោង​ការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​។​

​មូលនិធិ The Mars One បាន​ប្រកាស​ចេញ​នូវ​ដៃគូ​សហការ​នៃ​ក្រុមហ៊ុន​ធំៗ​ពីរ​លើ​លោក​សម្រាប់​ជំហាន​តំបូង​សម្រាប់​ឆ្នាំ 2018 ដោយ​ប្រើប្រាស់​យាន​អាវ​កាស​គ្មាន​មនុស្ស​បើក​ទៅ​កាន់​ភព​ព្រះ​អង្គារ​ជំនួស​នូវ​ការបញ្ជូន​យាន​អាវ​កាស​យានិក​។​ក្រុមហ៊ុន​ដែល​នឹង​ក្លាយជា​ដៃគូ​សហការ​គ្នា​នោះ​រូ​ម​មាន​ក្រុមហ៊ុន Lockheed Martin ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​ធ្លាប់​ផលិត​យន្តហោះ Blackbird របស់​អាមេរិក​និង​ក្រុមហ៊ុន​ផ្កាយរណប SSTL ។​
​ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ចាប់ផ្តើម​ការងារ​គម្រោង​របស់​ខ្លួន​នា​ឆ្នាំ 2018 នៅក្នុន​ផែនការ Mars One តែ​មួយ​តែ​ជាមួយ​នឹង​មុខងារ​ផ្សេងគ្នា​៕​
2013-12-11_142924

មតិយោបល់