បន្ទាយមានជ័យៈ យោងតាមផេកតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយទទួលបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចាត់តាំងអោយ លោកវរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង បានដឹកនាំកម្លាំងផ្នែកសឹករងប៉ោយប៉ែត ចុះជួយជញ្ជូនសម្ភារៈប្រើប្រាស់ផ្សេងៗ របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ មកកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ព័ត៌មានជាតិ
មតិយោបល់