ព័ត៌មានជាតិ

រថយន្តលុចស៊ីសRX300បុកម៉ូតូសង់កូរ៉េបណ្ដាលឲ្យបុរសពីរនាក់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញៈ បុរសពីរនាក់បានស្លាប់បាត់បង់ជីវិតរណូករណែលពេលផ្លូវបន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នាត្រូវរថយន្តលុចស៊ីសមួយគ្រឿងជិះដោយប្រុសស្រីពីរនាក់បោះពួយយ៉ាងលឿនបុកចំពេញទំហឹងប៉ើងប្រមាណជាង២០ម៉ែត្ររថយន្តបង្ករបោកនិងបង្គោលភ្លើងរងការខូចខាតទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៣១ខែសីហាឆ្នំា២០១៩ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខបន្ទាយកងរាជអាវុធហត្ថក្នុងសង្កាត់កំបូលខណ្ឌកំបូល។

សពជនរងគ្រោះទាំងពីរនាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីសRX300ពណ៌សពាក់ស្លាកលេខភ្នំពេញ2AR 4230ជិះដោយប្រុសស្រីពីរនាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតល្បឿនលឿនដូចហោះខណៈ
មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងចូលចំណីផ្លូវជ្រុលទៅបុកម៉ូតូសង់កូរ៉េពណ៌ក្រហមមិនមានស្លាកលេខជិះដោយបុរសពីរនាក់ក្នុងបញ្ច្រាសទិសគ្នាពីកើតទៅលិចពេញទំហឹងប៉ើងប្រមាណ២០ម៉ែត្របណ្ដាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗនៅនិងកន្លែងហើយរថយន្តបង្កមិនទាន់ល្បឿនបានបោកនិងបង្គោលភ្លើងវិលមួយជុំរងការខូចខាតយ៉ាងដំណំ។ក្រោយហេតុម្ចាស់រថយន្តទាំងពីរបានឡើងរថយន្តមួយគ្រឿងជិះទៅបាត់។
ក្រោយមកសមត្ថកិច្ចមូលបានចុះមកដល់ចំណុចកើតហេតុទាក់ទងជំនាញវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចវាស់វែងរួចប្រគល់រថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្រាវជ្រាវរកសាច់ញ្ញាតិមកទទួលសពធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់