ព័ត៌មានជាតិ

អ្នកលក់កាហ្វេតាមម៉ូតូម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពី…

មណ្ឌលគិរី: នៅវេលាម៉ោង ១២ និង ២០ នាទី ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ មានករណី មនុស្ស ស្លាប់ ដោយសារ ខ្យល់គរ នៅផ្ទះ លោក ហឹម ពន្លូក អាយុ ៥៨ ឆ្នាំ មុខរបប កសិករ ជនជាតិ ខ្មែរ មានទីលំនៅ ចំនុច អូរ ព្រះ ស្ថិតនៅភូមិ ព្រះ ឃុំ ស្រែឈូក ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី ។
ជនរងគ្រោះ មានឈ្មោះ ឡូត សិនដា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបប ជាអ្នកលក់កាហ្វេតាមម៉ូតូ មានស្រុកកំណើត ភូមិ កោះគោ ឃុំ មានជ័យ ស្រុក ស្រីសន្ធរ ខេត្ត កំពុងចាម ដែលមានទីលំនៅបច្ចុប្បន្ន ស្នាក់នៅរកស៊ីភូមិ ផ្សារស្នួល ឃុំ ស្នួល ស្រុក ស្នួល ខេត្ត ក្រចេះ ។ តាមការបំភ្លឺរបស់ ប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុនោះ និងម្ចាស់ ផ្ទះ បានឲ្យដឹងថា៖ ជនរងគ្រោ:ខាងលើ បានធ្វើការលក់ការហ្វេតាមម៉ូតូ ជារៀងរាល់ថ្ងៃ លុះដល់ពេលវេលាខាងលើជនរងគ្រោះ បានត្រឡប់មកផ្ទះវិញ បានចូលទិញបន្លែរ ត្រួយននោងនៅផ្ទះលោក ហឹម ពន្លូក រួចក៏និយាយលេងជាមួយ ម្ចាស់ផ្ទះ បន្តមកក៏ងងិតមុខ ដួលមួយរំពេច អ្នកជិតខាង រួមទាំងម្ចាស់ផ្ទះបានធ្វើការជួយសង្រ្គោះ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ ។ នៅពេលនគរបាលប៉ុស្តិ៍ស្រឈូក ធ្វើការពិនិត្យ សាកសពបានឃើញថា ពិតជាមិនមានស្លាកស្នាម អ្វីដែលពាក់ពន្ធ័និងករណី ព្រហ្មទណ្ឌ ឡើយ ហើយតាមការសន្ថិដ្ឋាន ជនរងគ្រោ:ខាងលើពិតជាស្លាប់ ដោយសារខ្យល់គរ ពិតមែន ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគលជូនសាច់ញ្ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុក កំណើត៕

 

មតិយោបល់