ព័ត៌មានជាតិ

គាស់​សាកសព​ស្ត្រី​ទៅ​ផ្សំ​ផ្គុំ អាពាហ៍ពិពាហ៍​ខ្មោច​នៅ ចិន​

​ទំនៀម​ទំលាប់​មួយ ដែល​មាន​ចំណាស់ ពី​រាប់ពាន់​ឆ្នាំ​មកហើយ និង​នៅ​ថ្ងៃនេះ​មិន​មាន​នរណា​ប្រតិប័ត្តិទៀត​នោះ បាន​ធ្វើអោយ​ផ្អើល​ប្រទេស​ចិន​ម្ដងទៀត ដោយ​បាន​ដាក់​ផ្សាយ នៅតាម​ទំព័រមុខ​នៃ​សារព័ត៌មាន​មួយចំនួន ក្នុងប្រទេស​។ បុរស​បួន​នាក់ ត្រូវ​បាន​ជាប់​ទោស​ពី​២៨​ទៅ​៣២​ខែ ក្នុង​មន្ទី​កែប្រែ ដោយ​តុលាការ​ទីក្រុង​សាន​ស៊ី (​ផ្នែក​ខាងជើង​នៃ​ប្រទេស​) ពី​បទ​បាន​គាស់​ផ្នូរ យក​សាកសព​ស្ត្រី ដើម្បី​លក់​ទៅ​ធ្វើ​សម្ព័នភាព ជាមួយ​អ្នក​ដែល​ទើបនឹង​ចែក​ឋាន​ទៅ​ផ្សេងទៀត​។​

​ជន​អ្នក​គាស់​ផ្នូរ​ទាំងនេះ ត្រូវបាន​រកឃើញ​ថា​មានទោស ដែល​បាន លួច​សាកសព​ស្ត្រី​ពី​ផ្នូរ និង​បន្ទាប់​ពី​បាន​លាង​សម្អាត​រួច រួម​នឹង​លិខិត​មរណភាព​ក្លែងក្លាយ​ផង បាន​លក់​សាកសព​ទាំងនោះ នៅ​ក្នុង​តម្លៃ​មួយ​យ៉ាងខ្ពស់​។ នេះ​ជា​ការបញ្ជាក់​របស់​កាសែត​ចិន ចេញ​ជា​រៀងរាល់ថ្ងៃ ឈ្មោះ ” ដំណឹង​ពេល​ល្ងាច “​។​

១០ សាកសព ក្នុងតម្លៃ​៣០ ពាន់​អ៊ឺរ៉ូ (​ប្រមាណ​ជា​៣៩​ពាន់​ដុល្លា​)

​ក្នុង​តំបន់​មួយចំនួន នា​ផ្នែក​ខាងជើង​នៃ​ប្រទេស​ចិន នៅ​មាន​ប្រារព្ធ​នៅឡើយ នូវ​ទំនៀម​ទំលាប់ ” អាពាហ៍ពិពាហ៍​ខ្មោច ” ដែល​ជា​ការស្វែងរក មនុស្ស​ស្លាប់ ” ជា​គូរ ” ម្នាក់ យក​ទៅ​ផ្សំផ្គុំ ជាមួយនឹង​មនុស្ស​ម្នាក់​ទៀត ដែល​នៅ​លីវ មិនទាន់​មាន​គូរ​ស្រករ កាលពី​ពេល​នៅ​មាន​ជីវិត​។ គូរ​ស្រករ​នោះ នឹង​ត្រូវ​កប់​ទៅ​ម្ដងទៀត ជាមួយនឹង​មនុស្ស​នៅ​លីវ ដែល​តាម​ជំនឿ​ថា នឹង​ទៅ​រស់នៅ​ជាមួយ ” ជា​ស្វាមីភរិយា ” នៅ​ភព​ដទៃ​មួយទៀត ខុស​ពី​ភព​មនុស្ស​។​

​ទំនៀម​ទំលាប់ ដែល​ត្រូវបាន​ហាមឃាត់​នៅក្រោម របប​គ្រប់គ្រង​នៃ​ម៉ៅ​សេទុង មួយ​នេះ បាន​បង្កអោយមាន ជំនួញ​ជួញដូរ​ខុសច្បាប់ ទៅលើ​សាកសព​របស់​មនុស្ស​។ ក្រុម​ប្រព្រឹត្តិ​អំពើ​គាស់​ផ្នូរ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា អាច​រក​ប្រាក់ចំណូល​ប្រមាណ​ជា ៣០​ពាន់​អ៊ឺរ៉ូ ប្រសិនបើ​ក្រុម​គេ លក់​បាន​សាកសព​ចំនួន​១០៕​
https://i1272.photobucket.com/albums/y389/domneng/tombe-chinoise_728x728_zps3a234fb5.jpg

មតិយោបល់