ភ្នំពេញៈ ជនម្នាក់បានលួចម៉ូតូ១គ្រឿងពីហាងលក់គ្រឿងសង្ហារឹមមួយកន្លែងនៅខណ្ឌសែនសុខបានជិះរត់គេចខ្លួនមកដល់ខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគបាលចោមចៅទី១ឃាត់ខ្លួនបានបញ្ជូនមកប៉ុស្ដិ៍ភ្លាមៗ
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័លួចម៉ូតូខាងលើបានកើតនៅថ្ងៃទី៣១ ខែ០៨ ឆ្នាំ២០១៩នៅវេលាម៉ោង១២នឹង២០ថ្ងៃដែលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ
ប្រភពព័ត៌មានពីបុគ្គលិកនៅផ្ទះលក់គ្រឿងសង្ហារឹមបានឲ្យដឹងថាជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូខាងលើនេះចេញពីហាងលក់គ្រឿងសង្ហារឹមមួយកន្លែងដែលស្ថិតនៅខណ្ឌសែនសុខបានជិះរត់គេចខ្លួនបាត់ភ្លាមៗហើយខ្លួនបានបើក
មើលប្រព័ន្ធ GPS ស្រាប់តែដឹងទីតាំងនៅម្ដុំជិតស្តុប
ទួលពង្រខណ្ឌពោធិ៍សែនជ័យក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌសែនសុខហើយសមត្ថកិច្ចខណ្ឌសែនសុខបានទាក់ទងជាមួយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលចោមចៅទី១បានចុះទៅទីតាំងដែលលោតGPSនោះស្រាប់តែឃើញម៉ូតូនៅកន្លែងជាងជួសជុលមួយកន្លែងភ្លាមៗនោះជនសង្ស័យបានព្យាយាមរត់គេចពីសមត្ថកិច្ចតែត្រូវបានសមត្ថកិច្ចជិះម៉ូតូតាមចាប់បានបញ្ជូនមកកាន់ប៉ុស្ដិ៍ភ្លាមៗ
ក្រោយមកសមត្ថកិច្ចប៉ុស្ដិ៍នគបាលចោមចៅទី១បានប្រគល់ជនសង្ស័យខាងលើឲ្យទៅសមត្ថកិច្ចខណ្ឌសែនសុខដើម្បី
សាកសួរបន្ថែមនឹងកសាងសំណុំតាមផ្លូវច្បាប់៕
មតិយោបល់