ព័ត៌មានជាតិ

ក្មេងស្រី អាយុ ១៤ ខែ ត្រូវ រថយន្ត កិនស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាក្មេងស្រី ម្នាក់ ត្រូវ រថយន្ត ១ គ្រឿង បុក រងរបួស យ៉ាងធ្ងន់ធ្ងរ ហើយ បាន ស្លាប់ នៅពេល បញ្ជូនទៅ មន្ទីរពេទ្យ បាន ពាក់ កណ្តាលផ្លូវ ។

ហេតុការណ៍ នេះ កើតឡើង នៅ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ នៅ ចំណុច ក្នុង ក្នុង បរិវេណ វត្ត ព្រះពុទ្ធ មានបុណ្យ ស្ថិតក្នុង សង្កាត់ វាលវង់ ខណ្ឌ ៧ មករា រាជធានី ភ្នំពេញ ។

រថយន្ត បង្ក ម៉ាក តូយ៉ូតា ព្រូស ពណ៌ ទឹកប្រាក់ ពាក់ ស្លាក លេខ ភ្នំពេញ 2AH-1680 បើកបរ ដោយ ឈ្មោះ សុខ ម៉ាប់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅ ភូមិ កោះ ខែល ឃុំ កោះ ខែល ស្រុក ស្អាង កណ្តាល មុខរបរ រត់ តាក់ស៊ី ម៉ែត្រ និង សំចត នៅក្នុង វត្ត ព្រះពុទ្ធ មានបុណ្យ ។

ក្មេងរងគ្រោះ ឈ្មោះ សារឹម ស្រី ពៅ ភេទ ស្រី អាយុ ១៤ ខែ ដែលមាន ម្តាយ ឈ្មោះ ស្រុ ន រ ត្ន័ ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខ បរបរ ដើរ រើស អេតចាយ ស្នាក់នៅ មិន ពិតប្រាកដ ( ដែលមាន ស្រុកកំណើត ភូមិ ព្រែក ប្រេះ ស្រុក លើកដែក ខេត្តកណ្តាល ) ។ ក្មេងរងគ្រោះ ត្រូវ រថយន្ត កិន បែកក្បាល ហូរឈាម តាម មាត់ និង ច្រមុះ ក្រោយពេល កើតហេតុ ភ្លាមៗ ត្រូវបាន អ្នកបើកបរ រថយន្ត ដឹក បញ្ជូនទៅ មន្ទីរពេទ្យ តាម ម៉ូតូ កង់ បី ដល់ ពាក់ កណ្តាលផ្លូវ ជន រងគ្រោះ បាន ស្លាប់ ចំណែក អ្នកបើកបរ ក៏ គេចខ្លួនបាត់ ផងដែរ ។ សាកសព ប្រគល់ ឲ្យ គ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី នៅឯ វត្ត សំបួរមាស ចំការ ដូង ។

បច្ចុប្បន្ន រថយន្ត បង្ក ត្រូវបាន កម្លាំង ជំនាញ បាន នាំយកមក រក្សាទុក បណ្តោះ អាសន្ន នៅ អធិការដ្ឋាន នគរបាល ខ ណ្ខ ៧ មករា រង់ចាំ ដោះស្រាយ តាម នីតិវិធី ៕

មតិយោបល់