កណ្តាលៈ បុរសម្នាក់ទៅឆក់ត្រីក្នុងទន្លេរបែរជាឆ្លងចរន្ដអគ្គិសនីឆក់ខ្លួនឯងស្លាប់កាលពីវេលាម៉ោង៤៣០នាទីរសៀលថ្ងៃ
ទី៣១ ខែសីហា ឆ្នាំ២០១៩នៅចំណុចភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។
ជនរងគ្រោះ ឈ្មោះ មើ ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរមុខកសិករមានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក១.អាគុយ៤០អំពែរ ០១គ្រឿងព៌ណស ២.អាំងវ័កទ័រ០១គ្រឿង៣.ដងសំរាប់ឆក់០១គូ
សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃកើតហេតុខាងលើវេលាម៉ោង១៤និង០០នាទីជនរងគ្រោះបានចេញពីផ្ទះទៅឆក់ត្រីនៅទន្លេបាសាក់ត្រើយខាងកើតស្ថិតក្នុងភូមិព្រែកតាប្រាក់ឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។
មុនពេលភ្លៀងធ្លាក់នៅចំខាងក្រោយផ្ទះជនរងគ្រោះលុះដល់ម៉ោង១៥និង៣០នាទីមានខ្មែរអិៈស្លាមបានចុះរាយមងហើយក៏បានប្រទះឃើញសពជនរងគ្រាះហើយបានឡើងមកប្រាប់អ្នកភូមិ ។
លុះដល់ម៉ោង១៦និង៣០នាទីក៏បានដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះក៏បាននាំគ្នាចុះទៅមើលឃើញជនរងគ្រោះដេក
ស្លាប់ក្នុងទឹកដោយមានឧប្បករណ៍ឆក់ត្រីស្ពាយជាប់និងខ្លួន។
ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញពិនិត្យហេតុស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍តាលន់ក្រុមប្រឹក្សាគ្រូពេទ្យមេភូមិបានពិនិត្យសាកសពពុំមានស្នាកស្នាមអ្វីគួឲ្យកត់សំគាល់ឡើយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់