ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

0

កោះកុង: នៅ វេលាម៉ោង ៨និង០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានទទួលបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ គឹម ស៊ូ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថាបានបាត់ម៉ូតូ ១ គ្រឿងម៉ាក ប្រភេទ ZOOMER X ពណ៌ស ពាក់ស្លាកលេខ កោះកុង 1B-9043 នៅចំណុចមាត់ព្រែកទល់មុខនឹងស្រែបង្គា ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូរៀបរាប់ឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុឃើញមានជនមិនស្គាល់ដើរក្បែរម៉ូតូរបស់ខ្លួន ដែលកំពុងចតទុកនៅលើផ្លូវ ស្របពេលដែលខ្លួន បានចុះដាក់លបក្តាមក្នុងព្រែក ស្រាប់តែពេលឡើងមកវិញ ក៏បាត់ម៉ូតូ។
ក្រោយទទួលបានបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានស្ទាក់ចាប់មុខសញ្ញានៅផ្លូវបំបែកថ្មបាំង ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ជនសង្ស័យមានឈ្មោះ ឈឿន សុណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ស្រុកឈូក ខេត្តកំពត មានទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។
បច្ចុប្បន្ន ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ កំពុងសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.