ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ ប្រើប្រាស់សារធាតុញៀន

កំពង់ឆ្នាំង: នៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង ធ្វើការចុះត្រួតពិនិត្យរដ្ឋបាល ដោយរកឃើញជនសង្ស័យម្នាក់ឈ្មោះ ការិន សូរិយារង្សី ភេទស្រី អាយុ ២៦ឆ្នាំ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួនពីរលើកមកហើយ ពីបទប្រើប្រាស់គ្រឿងញៀនមិនរាងចាល ដែលមានទីលំនៅភូមិកណ្ដាល សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង ដោយបានធ្វើតេស្តពិនិត្យឃើញមានផ្ទុកសារធាតុញៀន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងតាមនីតិវិធី ៕

មតិយោបល់