ព្រៃវែងៈ បុរសវ័យចំណាស់ម្នាក់ដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនបង្កកាភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ៣ ជាងរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ខាងកើតផ្ទះចំងាយ១៥ម៉ែត្រក្នុងភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនរងគ្រោះ ឈ្មោះ អ៊ុក សាវាន ភេទប្រុស អាយុ៤៤ឆ្នាំ (នៅលីវ) រស់នៅភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើអត្តឃាត ចងកសំលាប់ខ្លួន ដោយក្រម៉ានៅលើដើមស្វាយកំពស់ប្រហែល ៥ម៉ែត្រ នៅខាងកើតផ្ទះចំងាយ១៥ម៉ែត្រ។
តាមប្រភពឲ្យដឹងថាមុនថ្ងៃកើតហេតុ ២ថ្ងៃ ជនរងគ្រោះធ្វើទុក្ខ ហើយបាននិយាយប្រាប់ឪពុកបង្កើតរបស់ខ្លួនថា លែងបានដាំតែឲ្យឪឯងហូបទៀតហើយ។
តាមសមត្ថកិច្ចឲ្យដឹងថាមូលហេតុដោយសារមានជំងឺប្រចាំកាយ សរសៃប្រាសាទ។
ក្រោយពីសមត្ថកិច្ចពិនិត្យសពរួច ក៏បានប្រគល់សពជូនក្រុមគ្រួសាយកទៅររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់