ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ស្រាល

កំពង់ឆ្នាំង: នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០៥នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៩១-៩២ ស្ថិតក្នងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បើកបរក្នុងដំណើរទិសស្របគ្នាពីទិស លិចទៅកើត

ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ជិះឌុបគ្នា ២នាក់ ពីក្រោយដោយបើកបរពីទិសលិចទៅកើត។
រថយន្តម៉ាក Atoz ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-4891 បើកបរពីក្រោយម៉ូតូ លុះដល់ចំណុចកើតហេតុ ក៏បុកម៉ូតូពីក្រោយបណ្ដាល+ ករណីនេះបណ្ដាលឲ្យរបួសមនុស្ស ៣នាក់ ស្រី១នាក់ របួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ យស សុផល ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់