ព័ត៌មានជាតិ

ចៅសង្កាត់ចោមចៅទី៣ ដឹកនាំកម្លាំងចុះសម្អាត បរិស្ថាន តាមដងផ្លូវក្នុងមូលដ្ឋាន

ភ្នំពេញៈ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងក្រុមប្រឹក្សា សង្កាត់ មេភូមិ ប្រជាការពារ ចុះសម្អាតបរិស្ថាន ប្រមូលសំរាម ស្ថិតនៅតាមបណ្តោយផ្លូវជាតិជាតិ៤ ចាប់ពីរង្វង់មូលចោមចៅ រហូតដល់ មុខសាលា បឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឆ្លៀតឱកាសនេះផងដែរលោក ក៏សូមសំណូមពរដល់បងប្អូនប្រជជាពលរដ្ឋទាំងអស់ សូមចូលរួមសម្អាតបរិស្ថាន ក៏ដូចជាវិចខ្ចប់សំរាម ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូល និងសូមចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា៕

មតិយោបល់