ភ្នំពេញៈ នៅវេលាម៉ោង០៤ និង៥០ នាទីទៀបភ្លឺថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើត ឡើង រថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BI-8219 បើកបរដោយបុរសម្នាក់ បើកបុករ៉ឺម៉កម៉ូតូដឹកតៅហ៊ូ បណ្តាលឲ្យ ដួលខ្ទាតខ្ចាតខ្ចាយ នៅលើស្ពានច្បារអំពៅ ទីតាំងកើតហេតុ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូរ៉ឺម៉កដឹកតៅហ៊ូមួយគ្រឿង បើកឡើងស្ពានច្បារអំពៅ ក្នុងគោលបំណងយក ទៅលក់ ប៉ុន្តែធ្វើដំណើរទៅមិនទាន់ដល់កន្លែងលក់នោះផង ស្រាប់តែមានរថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BI-8219 បើកបរដោយបុរសម្នាក់ ខណៈបើកបរបានជ្រុលទៅបុករ៉ឺម៉កខាងលើ បណ្តាលឲ្យដួលខ្ទាតខ្ចាតខ្ចាយតៅហ៊ូ រងការខូចខាតផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅ ពិនិត្យ ដើម្បីអន្តរាគមន៍ ។ បន្ទាប់មកបានឲ្យភាគីទាំងសងខាង ធ្វើការចរចាគ្នា ដើម្បីដោះស្រាយបញ្ចប់រឿងនៅនឹងកន្លែង កើតហេតុ ។ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយគ្មានភាគីខាងណា សងទៅខាងណានោះទេ ។ សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមានមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ ៕
មតិយោបល់