ព័ត៌មានជាតិ

កម្លាំងនរគបាលឃាត់ខ្លួនមុខសញ្ញាសកម្មម្នាក់ ក្នុងការជួញដូរគ្រឿងញៀន

ក្រចេះ: នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ នគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ជា សុភក្រ្ត័ ព្រះរាជអាជ្ញារងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលស្រុកឆ្លូង បានចុះស្រាវជ្រាវចាប់ខ្លួនជនម្នាក់ជាមួយ និងគ្រឿងញៀនទំងន់ជាង១ខាំ។

នាយការិយាល័យប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ត្រី ស៊ាង សុភក្រ្ត័ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចឹង ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបាននគរបាលធ្វើការចា់ខ្លួននៅនិងលំនៅឋាន មួយកន្លែង ក្នុងភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង។

ជាមួយនិងការចាប់ខ្លួននគរបាលដកហូតបានគ្រឿងញៀនចំនួន ០៨កញ្ចប់ ទម្ងន់ជាង១ខាំ។ ជនម្នាក់នេះ ត្រូវបាននគរបាលកំណត់ថា ជាមុខសញ្ញាសកម្មក្នុងអំពើជួញដូរគ្រឿងញៀនផងដែរ៕

មតិយោបល់