ព័ត៌មានជាតិ

រថយន្តសាំងយ៉ុងបុកម៉ូតូកង់បីឥណ្ឌា ផ្ងារជើងមួយចំហៀង នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង១៥នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅទល់មុខម្ដុំបុរី ដឹមេគង្គរ៉ូយ៉ាល់ ផ្លូវ៦អា សង្កាត់ជ្រោយចង្វារ
ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តសាំងយ៉ុង១គ្រឿង បានបុកនឹងម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យម្ចាស់រងរបួសធ្ងន់
បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីកើតហេតុខាងលើ សមត្ថកិច្ចបានចុះទៅវាស់វែង ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់