(ភ្នំពេញ)៖ នៅ រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ អ្នកនាង ទ្រី ដ្រា ណា បាន ទម្លាយ រូបភាព នៅលើ ហ្វេ ស ប៊ុ ក របស់ខ្លួន ដែល ស្ដែង ពី អារម្មណ៍ ខឹង ស្ទើរ ស្ទះ ក្រោយ ត្រូវគេ ព្រួត គ្នា ទាំង គ្រួសារ មក ធ្វើបាប ខ្លួន។ ថៅកែ ពេជ្រ រូបនេះ បាន អះអាងថា កាលពី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ពូ ម៉ៅ ដែលជា អតីត ស្វាមី របស់ អ្នកនាង បាន ប្រើ អំពើហិង្សា មកលើ រាងកាយ អ្នកនាង នៅ ខេត្តសៀមរាប និង ចង់ សម្លាប់ អ្នកនាង ខណៈ អ្នកនាង កំពុង វះកាត់ ទៀត ទើបបានជា មិនអាច ទ្រាំ បាន នឹង អំពើ នេះ បាន។
លោកស្រី ទ្រី ដាណា បានរៀបរាប់ថា «កុំឃើញខ្ញុំក្បាលមួយម្នាក់ឯង ចង់ព្រួតគ្នាទាំងគ្រួសារមកធ្វើបាបខ្ញុំ ហេតុអីមករករឿងខ្ញុំទាំងគ្រួសារ មិនអោយសុខទាំងអស់គ្នា។ ស្អប់វប្បធម៍អន្តរាគមន៍ ស្អប់រឿងប្រាប់ថាមិនអីទេហ្នឹង បានគេចេះតែធ្វើបាបមនុស្សស្រី វ៉ៃដំ ច្រំធាក់ ហិង្សាគ្រប់យ៉ាង ហើយអោយនៅទ្រាំទៀត។ សាហាវណាស់ ប្រើកំាភ្លើងភ្ជង់ គំរាមសម្លាប់ ធ្លាប់វ៉ៃដំទាំងកូននៅក្នុងពោះ ដល់ហើយមានអ្នកអន្តរាគមន៍ មកថាមិនអីទេ មនុស្សស្រីចាំតែរងគ្រោះចឹងមែន??? ខឹងណាស់ ស្ទើរស្ទះហើយ។ ចង់ដឹងថាអ្នកណា អន្តរាគមន៍ជួយមនុស្សបែបនេះ ចង់ឃើញមុខណាស់? មានយុត្តិធម៍ខ្លះទេ សម្រាប់មនុស្សស្រីក្បាលមួយតែឯងនេះ???? »។
ថៅកែហាង មាស ពេជ្រ រូបនេះ បានបន្តថា « កាលពីថ្ងៃទី១៧ ខែ៦ ឆ្នាំ២០២១ ថ្មីៗនេះ ពូម៉ៅគាត់វ៉ៃខ្ញុំនៅសៀមរាប ចង់សម្លាប់ខ្ញុំ ទាំងខ្ញុំកំពុងវះកាត់ទៀត ទើបមិនអាចទ្រាំបាន។ តូចចិត្តណាស់សុំទោស ពុកម៉ែ បងប្អូន ទាំងអស់គ្នាផងបើនាងខ្ញុំមិនរងសំពាធខ្លាំងពេក នាងខ្ញុំក៏មិនបង្ហោះទៀតដែរ តែនេះហួសហេតុខ្លាំងណាស់ ដែលអន្តរាគមន៍ជួយមនុស្សខូច»។
មតិយោបល់