ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឡើងបន្ទប់ជួលប្រជាពលរដ្ឋបំណងលួចរបស់មានតម្លៃ តែត្រូវប្រជាពលរដ្ឋឃើញទាន់ស្រែកចោរៗ បង្កការភ្ញាក់ផ្អើលនាំគ្នាដេញស្ទាក់ចាប់បាន ហើយសួរនាំតែជនសង្ស័យឆ្លើយដូចជា មានការសង្ស័យ ភ្លាមៗនោះស្រាប់តែមានជនសង្ស័យបានព្យាយាមរត់គេចពីប្រជាពលរដ្ឋ ក៏ត្រូវប្រជាពលរដ្ឋដេញចាប់មកវិញ ហើយស្វាគមន៍ម្នាក់មួយដៃមួយជើងបែកមុខបែកមាត់ដេកស្តូកស្ដឹង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្សារទំនើបស្ទឹងមានជ័យតាមផ្លូវបេតុង ក្រុម២ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខាងលើ ម្ចាស់ផ្ទះគេងលង់លក់យ៉ាងស្កប់ស្កល់ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់ឡើងបន្ទប់ជួលជាន់ទី២ បម្រុងធ្វើសកម្មភាព តែត្រូវបានម្ចាស់បន្ទប់ភ្ញាក់ទាន់ ក៏ស្រែកផ្អើលថា ចោរៗ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងចេញមកជួយឡោមព័ទ្ធដេញចាប់បាន ហើយ ប្រជាពលរដ្ឋបានសួរនាំជនសង្ស័យនោះ តែជនសង្ស័យនោះឆ្លើយដោយសភាពភ័យតក់ស្លុត មួយសន្ទុះ ក៏ជនសង្ស័យព្យាយាមរត់គេចចេញពីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋដេញចាប់មកវិញ ព្រួតគ្នាវាយម្នាក់មួយដៃមួយើងដេកស្តូកស្ទើរក្ស័យសង្ខារ។
បន្ទាប់មកប្រជាពលរដ្ឋក៏ទាក់ទងទៅសមត្ថកិច្ច ដើម្បីប្រគល់បុរសសង្ស័យនោះទៅចាត់ការបន្ត ប៉ុន្តែដោយសភាពបុរសសង្ស័យនោះមានរបួសទ្រមខ្លួនខ្លាំងពេក សមត្ថកិច្ចក៏ហៅរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីរង់ចាំការសាកសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅចាត់បន្ត៕
មតិយោបល់