ព័ត៌មានជាតិ

អតីតអភិបាលខេត្តតាកែវ ជាប់ទោស១៣ឆ្នាំ និងស្នងការរងនគរបាលខេត្តតាកែវ ជាប់ទោស ១០ ឆ្នាំ….

ភ្នំពេញ: នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រកាសាលក្រមផ្តន្ទាទោសលោក ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគាររយ:ពេល១៣ឆ្នាំ ពីបទឃាតកម្ម (សម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា) តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ដោយតុលាការ ក៏បានសម្រេចផ្ដន្ទាទោសលោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោកឡាយ វណ្ណ: ដាក់ពន្ធនាគារ១០ឆ្នាំផងដែរ ។

រីឯឈ្មោះ ជឹម វុធ និង ឈ្មោះ ម៉ែន សាម៉ៃ ត្រូវបានដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់៖ តុលាការមិនបានបង្គាប់ឲ្យជនជាប់ចោទ សងសំណងរដ្ឋប្បវេណី ទៅគ្រួសារជនរងគ្រោះទ្បើយ ដោយសារគ្រួសារជនរងគ្រោះ មិនដាក់ពាក្យប្ដឹងទេ ក្នុងសំណុំរឿងនេះ៕

មតិយោបល់