ព័ត៌មានជាតិ

បុរស២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ លួចសម្លៀកបំពាក់

បាត់ដំបងៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធនឹងករណីលួចស្ថានទម្ងន់ទោស។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចសម្ភរៈជនរងគ្រោះឈ្មោះ ម៉ាស់ ឡើ ហៅញ៉ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមកម្លាំងការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងជំនាញការិយាល័យជម្រិតធ្ងន់ ធ្វើការសើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ញ៉ែម ប៊ុនធឿន ហៅហើម ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២ឈ្មោះ ទូច ម៉ៅ អាយុ២៨ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារៈខាងលើពិតប្រាកដមែន។ ដកហូតរួមមាន ខោភ្លីសេស្រីចំនួន៤៣ខោ,ខោខូវប៊យក្មេងស្រីចំនួន១៨ស្មើនឹង៧២ខោ។

ជនសង្ស័យទាំង២ កម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕

មតិយោបល់