ព័ត៌មានជាតិ

Update៖ រថយន្តបត់ឆ្វេងបណ្ដាលឲ្យក្មេងប្រុសម្នាក់ បុកកង់ពីក្រោយខ្ទាតចូលក្រោមរថយន្តជាន់ក្បាលស្លាប់មួយរំពេច

កណ្ដាល: នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤០នាទីកើតហេតុនៅចំណុចខាងមុខផ្ទះលោក មាន ប៊ុនសុខ លើផ្លូវជាតិ២១A ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-5819 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីលិចទៅកើតរួចបត់ឆ្វេង បណ្ដាលឲ្យម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1HJ-1455(ពាក់មួកសុវត្តិភាព និងមានកញ្ចក់មើលក្រោយ) បានបុកចំកង់រថយន្តខាងក្រោយចំហៀងខាងឆ្វេង ក៏បានខ្ទៀតអ្នកបើកម៉ូតូចូល
ទៅក្រោមកង់រថយន្តកិនចំក្បាលស្លាប់ភ្លាមៗតែម្ដងអ្នកបើកម៉ូតូឈ្មោះ សុភ័ក្រ្ត ចំរ៉ុង ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ចំណែកសព ត្រូវបានធ្វើកំណត់ហេតុប្រគល់ជូន ក្រុងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ អ្នកបើកបររថយន្តបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់