កំពតៈ កាលពីយប់វេលាម៉ោង ៣ និង០០នាទី ឈានចូលថ្ងៃទី១៨ ឆ្លងចូល១៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤-៥ លើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត ក្នុងទិសដៅស្របគ្នាពីលិចទៅកើត។
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស សណ្ដោងរម៉កដឹកស៊ីម៉ង់ ក្បាលពាក់ស្លាកលេខ ព្រះសីហនុ 3A-1861 មកដល់ចំណុចកើតហេតុ ត្រូវរថយន្តហាយឡែនឌ័រមួយគ្រឿង មកបុកពីក្រោយ ពេលបុករួច រថយន្តខាងមុខ បានអូសប្រហែល ៨០០ ម៉ែត្រ ទើបឈប់ រីឯម្ចាស់រថយន្តខាងមុខបានរត់គេចខ្លួនបាត់។
រថយន្តហាយទ្បែនឌ័រខាងលើ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ពេលសត្វ 0241 បើកបរដោយឈ្មោះ ងួន សារ៉ាត់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ប៉ូលិសអន្តោប្រវេសន៍ នៅព្រែកចាកស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងមានអ្នករួមដំណើរ ៤ នាក់៖
១-ឈ្មោះ ញឹបភីរក្ស. ភេទប្រុស មានទីលំនៅនៅភ្នំពេញ មករបស់ ប៉ូលិស អន្តោប្រវេសន៍ វីរៈសេនីយ៍ឯក
២-ឈ្មោះ តាន់ផេង ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅភ្នំពេញ ប៉ូលិសប៉ុស្តិ៍អន្តោប្រវេសន៍ វីរសេនីយទោ
៣-ឈ្មោះ ឃី ឡុក ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបបប៉ូលិសអន្តោប្រវេសន៍ វីរសេនីយទោ អ្នកទាំងបីស្លាប់នៅក្នុងរថយន្ដនោះតែម្ដង
៤-ឈ្មោះ ថៃវីរ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ប៉ូលិសអន្តោប្រវេសន៍ អនុសេនីយ៍ឯក រងរបួសស្រាល បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕
មតិយោបល់