ព័ត៌មានជាតិ

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបមុខសញ្ញាជួញដូរឃាត់ខ្លួនជនសង្ស័យបានចំនួន១៦នាក់ និងថ្នាំញៀនជាច្រើន

កំពង់ចាម: ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ១៦នាក់ស្រី ២នាក់ ក្នុងនោះក៏មានមុខសញ្ញាម្នាក់ មានដីកាចំនួនពីរដីកាផងដែរ៕

 

មតិយោបល់