ព័ត៌មានជាតិ

Update: អគ្គិភ័យឆាបឆេះផ្សាររុងក្លឿអស់៤តូប

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ មានករណីអគី្គភ័យឆេះតូបអាជីករលក់ដូរក្នុងផ្សាររុងក្លឿប្រទេសថៃជាប់ព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីអគ្គិភ័យឆេះតូបអាជីវករក្នុងផ្សាររុងក្លឿនោះ បណ្តាលមកពីទុស្សេខែ្សភ្លើង ហើយបានឆាបឆេះតូបអស់ចំនួន៤ និងអីវ៉ាន់ដែលឆេះមាន ឆ័ត្រ ស្រោមជើង ខោអាវថ្មី មុង កន្ទេល កម្រាលភួយ…។ល។ អគ្គិភ័យបានរលត់ទៅវិញនៅម៉ោង៣និង៣០នាទីជិតភ្លឺឈានចូលថ្លៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដោយប្រើឡានទឹកចំនួន២០ឡាន និងម៉ៃខូមួយគ្រឿងសម្រាប់កាយទម្លុះតូប ខណ:គេឃើញមានមន្ត្រីទាហ៊ាន តម្រួតថៃ និងសន្តិសុខផ្សារមកចុះជួយអន្តរាគមន៍ទើបភ្លើងនោះរលត់ បានជាស្ថារពរ។

សូមបញ្ជាក់ផងដែលថា តូបឆេះនេះស្ថិតក្នុងផ្សាររុងក្លឿគេហៅផ្សារថ្មីម្តុំអក្សរ (D) ហើយតូបនេះធ្លាប់បានឆេះម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១៥។ ចំណែកការខូចខាតវិញ មិនទាន់បានបញ្ជាក់នៅឡើយទេ ដោយខាងសមត្ថកិច្ចថៃមិនទាន់ផ្តល់ព័ត៌មាន៕

មតិយោបល់