ភ្នំពេញៈ នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌសែន សុខ និងជាអភិបាលរងខណ្ឌដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមផ្តល់ជូនដល់លោកយាយម្នាក់ ដែលមានជីវភាពទីទាល់ក្រ រស់នៅតែម្នាក់ឯងគ្មានទីពឹង នៅភូមិសែនសុខ សង្កាត់ឃ្មួញ ក្រោយពីសំណាលសំណាល និងសួរសុខទុក្ខលោកយាយរួច លោក ថេង សុថុលនិងក្រុមការងារបានបន្តដំណើរទៅចុះសួរសុខទុក្ខ ភរិយា លោកមេភូមិចុងថ្នល់ខាងលិច និងខាងកើតដែលមានជំងឺបន្តទៀត។
ក្នុងឱកាសនោះ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាបានផ្តាំផ្ញើដល់អ្នកជំងឺឲ្យថែទាំសុខភាពពិសាថ្នាំតាមការកំណត់របស់ លោកគ្រូ ពេទ្យ និងសូមជូនពរឲ្យលោកឆាប់ជាសះស្បើយ។
ក្នុងនោះអំណោយឧបត្ថមក្នុងមួយគ្រួសាររួមមាន ៖ គ្រឿងឧបភោគបរិភោគ អង្ករ៥០គីឡូ មី១កេស ទឹកត្រី១យួរ ទឹកក្រូច១កេស ទឹកសុទ្ធ១កេស ស្ករស៤កញ្ចប់ អំបិល២កញ្ចប់ សម្ភារៈផ្ទះបាយ រួមនិងថវិកាមួយចំនួន៕
មតិយោបល់