ភ្នំពេញៈ ជនសង្ស័យចំនួន១០នាក់ សុទ្ធសឹងតែជាប់ពាក់ព័ន្ធមុខសញ្ញា ឆក់ លួច វាយប្លន់យកម៉ូតូ ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមសហការជាមួយ នគរបាលខណ្ឌសែនសុខ បង្ក្រាបនិងចាប់ខ្លួនបានកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩កន្លងមក នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រួចនាំបញ្ជូនទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ រួចមក លុះនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ជនសង្ស័យត្រូវបាន នគរបាលខណ្ឌសែលសុខ ដឹកនាំដោយលោក ស្នងការរង លោកអធិការខណ្ឌ ធ្វើការបង្ហាញមុខជនសង្ស័យ ជាសាធារណៈ មុននឹងបញ្ជូនខ្លួនទៅតុលាកា ។
តាមលោកអធិការខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង ១០នាក់ រួមជាមួយចំនួន ៤គ្រឿងជាមធ្យោបាយ សុទ្ធតែជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស លួច ឆក់ វាយប្លន់ ក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និយាយជាមួយ ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងសហការរវាងខណ្ឌសែនសុខនិងខណ្ឌពោធិសែនជ័យ ចបង្ក្រាបចាប់ខ្លួនបានកាលពីយប់ថ្ងៃទី០១ ខែកញ្ញា កន្លងមកនៅមុខព្រលានយន្តហោះពោធិចិនតុង នាំមកសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ដកហូតបានម៉ូតូចំនួន៤គ្រឿង ជាមធ្យោបាយ ជនសង្ស័យជិះដើរធ្វើសកម្មភាព ។
ជនសង្ស័យ ក្រោយពីបញ្ចប់ការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីនៅ ព្រហ្មទណ្ឌខណ្ឌសែនសុខរួចមក នៅព្រឹកថ្ងៃទី០៣ នេះបានបង្ហាញមុខ ជាសាធារណៈ និងត្រៀមនាំបញ្ជូនខ្លួនទៅតុលាកា ៕






មតិយោបល់