ព័ត៌មានជាតិ

រថយន្តនីសាន់បត់មិនប្រយត្ន័ ត្រូវម៉ូតូសង់ពេញទំហឹង របួសធ្ងន់ស្រាល២នាក់

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកនីសាន់ ពណ៌ត្រីអ៊ី ស្លាកលេខ ខេមរភូមិន្ទ 01-3.6392 បើកពីជើងទៅត្បូង បត់ឆ្វេងត្រូវបានម៉ូតូសង់សេ១២៥ ស៊េរីឆ្នាំ២០១៣ ស្លាកលេខ ភ្នំពេញ 1DM-1848 បើកបរដោយឈ្មោះ កែវ ភារិត្ស ភេទប្រុស អាយុ១៧ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ និងមានអ្នករួមដំណើរជាមួយម្នាក់ទៀតឈ្មោះ ទួន វិច័យ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា រងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បុកពីចំកង់រថយន្ត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៥៨-៥៩ ភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

សូមបញ្ជាក់ថា ករណីនេះបណ្តាលមកពីរថយន្តបត់ឆ្វេង ស្របពេលម៉ូតូបើកលឿនក៏បុកកង់ខាងក្រោយរបស់រថយន្តផ្នែកខាងឆ្វេងតែម្តង៕

មតិយោបល់