សៀមរាបៈ កាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបើកបុកបង្គោលភ្លើង ស្ថិតតាមបណ្ដោយផ្លូវខាងជើងភ្នំតូច ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ពុំ សាលូ ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់) រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរម៉ូតូម៉ាក ហុងដា ពាក់ផ្លាកលេខ ភ្នំពេញ 1HI-3110 ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូម៉ាកខាងលើ យ៉ាងលឿន ហើយក៏ជ្រុលទៅបុកបង្គោលភ្លើង ពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់តែម្ដង។
មូលហេតុ៖ បើកក្នុងល្បឿនលឿន និងស្ថានភាពស្រវឹងស្រា។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់