ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តម៉ាកម៉ាស្ដារ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ រដ្ឋ13 2-1209 បើកបរដោយបុរសម្នាក់ ប៉ះគ្នាជាមួយម៉ូតូសិស្សសាលាទួនហ្វា បណ្ដាលឲ្យរងរបួស។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្ត ព្រមចេញសំណងព្យាបាលឲ្យខាងម៉ូតូ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕




មតិយោបល់