ព័ត៌មានជាតិ

នារីរកស៊ីផ្លូវភេទម្នាក់ ត្រូវបុរសម្នាក់ ល្បួងយកទៅរួមភេទ រួចវាយប្លន់យកទ្រព្យ

ភ្នំពេញៈ កាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅមុខផ្ទះសំណាក់យីហោ «អប្សរាមង្គល 2» ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមសម្ដីជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កាលពីពេល ១ខែមុន មានបុរសម្នាក់ មកបបួលនាងរួមភេទ ក្នុងតម្លៃ៣០ដុល្លារ ដោយពេលទៅដល់ព្រៃស្ងាត់ ស្រាប់តែបុរសរូបនោះ បានឈប់ម៉ូតូ ហើយចាប់បង្ខំនាងរួមភេទ រហូតបានសម្រេច តែមិនបានឲ្យថ្លៃសេវានោះទេ ថែមទាំងវាយប្លន់យកទ្រព្យ រួចបើកម៉ូតូគេចខ្លួនបាត់ទៅ។

ប្រភពដដែលបន្តទៀតថា នៅយប់កើតហេតុ មានបុរសម្នាក់ បានមកតថ្លៃហៅនាង ទៅដេកនៅផ្ទះសំណាក់ខាងលើ ។ ដោយពេលទៅដល់ផ្ទះសំណាក់ ឃើញបុរសខាងលើ ក៏ចំណាំមុខបាន ថាធ្លាប់ចាប់បង្ខំនាងរួមភេទ និងប្លន់យកទ្រព្យ ទើបនាងរត់ចេញមកក្រៅ ហើយស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលទ្បើង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ ដើម្បីធ្វើការអន្តរាគមន៍ តែដោយសារជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចត្រឡប់ទៅវិញ ខណៈនារីរងគ្រោះ ក៏បានចេញពីកន្លែងកើតហេតុផងដែរ ដោយមិនរករឿងបុរសខាងលើទ្បើយ៕

មតិយោបល់