ព័ត៌មានជាតិ

រថយន្តបីគ្រឿង បុកគ្នានៅផ្លូវជាតិលេខ៦

សៀមរាប: នៅវេលាម៉ោង ១០ និង៤០នាទី ត្រង់ចំណុចភូមិល្ហុង ឃុំស្រណាល ស្រុកក្រទ្បាញ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ៣គ្រឿងបុកគ្នា នៅលើផ្លូវជាតិលេខ៦។

ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរបួសនោះទេ គ្រាន់ខូចខាតរថយន្តប៉ុណ្ណោះ ២គ្រឿងធ្ងន់ និង១គ្រឿងទៀតស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់