ព័ត៌មានជាតិ

ប្តីជាប់ក្នុងខែកក្កដា ប្រពន្ធជាប់ក្នុងខែកញ្ញា ករណីប្រកបរបបគ្រឿងញៀនដូចគ្នា

ស្ទឹងត្រែង: ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញគ្រឿងញៀនរបស់អធិការដ្ឋាន ក្រោមការបញ្ជា ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលស្រុក បានចុះបង្ក្រាប់ករណីចែកចាយគ្រឿងញៀនសុខច្បាប់បានមួយករណី ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ពែង ខាំអូន រស់នៅ ភូមិផាបាំ ឃុំថ្មកែវ ស្រុកសៀមប៉ាង និងវត្ថុតាងថ្នាំញឿនប្រភេទWYពណ៍ទឺកក្រូចចំនួន៣០គ្រាប់ និងបានរៀបចំសំណំរឿងបញ្ជូនទៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមជំរាបផងដែរថា កាលពីខែកក្តដា ឆ្នាំ២០១៩ កន្លងទៅកម្លាំងជំនាញក៏បានបង្ក្រាប និងឃាត់ខ្លួនបុរស់ម្នាក់ដែលត្រូវជាប្តីរបស់ជនសង្ស័យខាងលើនេះដែលបានប្រព្រឹត្តបទ ល្មើសដូចគ្នា ហើយមកដល់ពេលនេះគ្រួសារនេះនៅតែមិនខ្លាច ញញើតរាងចាលឡើយ ហើយហ៊ានប្រព្រឹត្តបន្ត ជាលទ្ធផលបន្សល់ទុក្ខតែសេចក្តីព្រាត់ប្រាស់និរាសបែកបាក់កូនចៅប្តីសីតែប៉ុណ្ណោះ ចូលកុំសាកល្បងជាមួយថ្នាំញៀន ថ្នាំញៀបំផ្លាញអ្នក និងគ្រួសារអ្នក សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន៕

 

មតិយោបល់