ព័ត៌មានជាតិ

ក្រុម កាប់ដោយកាំបិត ពូថៅ វាយនឹងបំពង់ទីប ពេលនេះជាប់ខ្នោះរបស់សមត្ថកិច្ចហើយ

បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១និង៤០ នាទី រំលងអាធ្រាត្រនៅចំណុចជិតរង្វង់មូលលោកតាដំបងក្រញូង ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត ) មួយករណីដែលកើតហេតុកាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង ៧ និង ០០ នាទីនៅចំណុចផ្លូវហាយវ៉េ ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រត្តិបត្តិការនេះសម្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យចំនួន 3នាក់
1ឈ្មោះ មាស វិចិត្រ ភេទប្រុស អាយុ 25 ឆ្នាំមានទីលំនៅ ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
2ឈ្មោះ ពុធ សុវណ្ណរៈ ភេទប្រុស អាយុ 25 ឆ្នាំមានទីលំនៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
3ឈ្មោះ ផល សុផា ហៅប៉ែត ភេទប្រុស អាយុ 20 ឆ្នាំមានទីលំនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ចំណែកជនរងគ្រោះចំនួន 2 នាក់
1ឈ្មោះ ឃត ឆាណុន ភេទប្រុស អាយុ 17 ឆ្នាំមានទីលំនៅភូមិអូម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-រង់របួសរយះដៃខាងស្ដាំប្រវែង 8 សង់ទីម៉ែត្រ
2ឈ្មោះ ជុំ ភក្រ្តា ភេទប្រុស អាយុ 15 ឆ្នាំមានទីលំនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
រងរបួសរយះក្បាលផ្នែកខាងលើដេកចំនួន 20 ថ្នេរ
វត្ថុតាងចាប់យករួមមាន ៖
– កាំបិតកែច្នៃចំនួន 1 ដើម
– កូនពូថៅចំនួន 1
តាមប្រភពព័ត៌មានបានឲ្យដឹងថាកាលពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ៦ និង០០ នាទី ជនរងគ្រោះនិងមិត្តភ័ក្រចំនួន 6 នាក់ បានទៅអង្គុយលេងនៅផ្លូវហាយវ៉េស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកដល់វេលាម៉ោងប្រហែល៧ និង ០០ នាទី មានជនសង្ស័យមួយក្រុមជិះម៉ូតូចំនួន ៧ គ្រឿងមានគ្នាចំនួន ១៤ នាក់បានជិះទៅឆ្វែលមើលមុខជនរងគ្រោះ ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូហួសទៅមុខបន្តិចស្រាប់តែជនសង្ស័យមួយក្រុមនោះបត់ម៉ូតូត្រឡប់ក្រោយបានដកពូថៅ កាំបិត និង បំពង់ទីបកាប់នឹង វាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសដូចរៀបរាប់ខាងលើ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់