ព័ត៌មានជាតិ

Update៖ សាកសពបុរសម្នាក់ស្លាប់អណ្តែតទឹកសមុទ្រមកទើរ នៅឆ្នេរ​ផ្អើលនៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតទឹកសមុទ្រមកទើរ នៅឆ្នេរសមុទ្រ ពយកំពេញ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយត្រូវបានគេអូសឡើងយកមកលើឆ្នេរ ដើម្បីសមត្ថកិច្ចជំនាញពិនិត្យ។
តាមប្រភពពីសមត្ថកិច្ចបញ្ជាក់ថា សាកសពជនរងគ្រោះស្លាប់ដោយលង់ទឹកសមុទ្រ បន្ទាប់ពីបាត់ខ្លួន កាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១២និង១៥នាទី ក្រោយចុះលេងទឹកនៅឆ្នេរឯករាជ្យក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ ថន ថេរ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើកម្មករសំណង់ ជនជាតិខ្មែរមានស្រុកកំណើត ភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ។ រហូតមកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងជិត២រសៀល ទើបសាកសព អណ្តែតនៅពយឆ្នេរកំពេញ ក្នុងសង្កាត់លេខ3 ក្រងព្រះសីហនុ ។
ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ក្រោយស្រង់ពីទឹក សាកសពបានរក្សាទុកនៅកន្លែងដដែលសិនរង់ចាំការពិនិត្យបន្ថែមរបស់ នគរបាលបច្ចេកទេស វិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ មុនប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់