កំពង់ធំៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យមនុស្ស២នាក់បានរងរបួសធ្ងន់ស្រាល ព្រមទាំងខូចខាតរថយន្តទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំនុចភូមិ មឈាយ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រុស បើកបរពីជើងទៅត្បូង គឺ(ភ្នំពេញទៅសៀមរាប) ខណៈពេលនោះស្រាប់តែមានរថយន្តម៉ាកកាមរីហើម បើកបរយ៉ាងលឿនទិសដៅ ពី ជើងទៅត្បូង គឺសៀមរាប ភ្នំពេញ ស្រាប់តែរ៉េចង្កូត ទៅបុករថយន្តម៉ាក ព្រុស ពេញទំហឹង បណ្តាលអោយអ្នកជិះក្នុងរថយន្តព្រុស រងរបួសធ្ងន់និងបើករថយន្តខូចខាត បើកបរក្នុងស្ថានភាពស្រវឹង។
តាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តព្រុសឈ្មោះ សេង ឌី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែលើ បើករថយន្តពាក់ស្លាកលេខភ្នំពេញ 2 AY. 8210 និងអ្នករួមដំណើ ឈ្មោះ ញ៉ែម ទីណា ភេទស្រីអាយុ៣២ឆ្នាំ រស់នៅភូមិ សង្កាត់ ខណ្ឌ ជាមួយគ្នា រាជធានីភ្នំពេញ មុខរបរបុគ្គលិក អង្គការ។ចំណែក អ្នកបើករថយន្តបង្ក ម៉ាក កាមរីហើម ពណ៍ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2B.8113 បើកដោយឈ្មោះសំរឹទ្ធ សារ៉ន ជាមន្ត្រីមេព្រៃ ឋានៈ ជានាយរងសង្កាត់រដ្ឋបាលព្រៃឈើ ស្ទោង.ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យហើយយកវត្ថុតាងបង្កហេតុទៅរក្សាទុកនៅអធិការស្រុកស្ទោង ដើម្បី ចាត់វិធានការតាមនិតិវិធី៕







មតិយោបល់