ព័ត៌មានជាតិ

សេចក្តីបំភ្លឺ របស់រដ្ឋបាលខេត្តរតនគិរី ពាក់ព័ន្ធករណីរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី

យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានា ដែលបានចុះផ្សាយនាពេលកន្លងមក
ពាក់ព័ន្ធករណីរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានដឹកជញ្ជូនសពស្ត្រីម្នាក់ឈ្មោះ គឹម
ម៉ក់ អាយុ ៣១ឆ្នាំ នៅភូមិជាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី មិនបានដល់លំនៅដ្ឋាននៃសព ។
ពាក់ព័ន្ធការចុះផ្សាយខាងលើ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមធ្វើការបំភ្លឺព័ត៌មានជូនសារ
ធារណ:ជន អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានា ឲ្យបានជ្រាបថា នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១
មន្ទីរពេទ្យបង្អែកខេត្តបានអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះ ម៉ាកឡង់គ្រីស័រស្លាកលេខរដ្ឋ១២-២-០១២៩
បើកបរដោយ ឈ្មោះ អ៊ិន ប៊ុនឡេង បានដឹកជញ្ជូនសពស្ត្រីម្នាក់ឈ្មោះ គឹម ម៉ក់ អាយុ ៣១ឆ្នាំ ទៅលំនៅដ្ឋាននៃ
សព ដែលស្ថិតនៅភូមិជាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី ។ លុះដល់ចំណុចត្រង់ស្ពានអូរលីង
ស្ថិតនៅក្បែរភូមិយួន ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី អ្នកបើកបររថយន្តឈ្មោះ អ៊ិន ប៊ុនឡេង បាន
សម្រេចចិត្តដាក់សពស្ត្រីឈ្មោះ គឹម ម៉ក់ អាយុ ៣១ឆ្នាំ ចុះដោយឯកឯង។ ហើយសពរបស់ស្ត្រីនោះ ត្រូវបានក្រុម
គ្រួសារដឹកជញ្ជូនបន្តដោយម៉ូតូទៅលំនៅដ្ឋានរបស់ខ្លួន ។
ក្នុងករណីនេះ វាជាទង្វើផ្ទាល់របស់សាមីខ្លួនអ្នកបើកបរ ដែលបានប្រព្រឹត្តខុសឆ្គងទៅនឹងវិជ្ជាជីវ:សុខាភិ
បាល និងមិនបានអនុវត្តតាមការណែនាំរបស់អង្គភាព។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ពិតជាមានការ
សោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើង។ ជាមួយនេះ មន្ទីរសុខាភិបាលខេត្ត បាននឹងកំពុងរៀបចំ
ដាក់ទណ្ឌកម្មវិន័យតាមនីតិវិធីរដ្ឋបាលស្របតាមកម្រិតទម្ងន់កំហុសឆ្គងដល់អ្នកបើកបររូបនោះ។ មន្ទីរសុខាភិ
បាលខេត្ត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព ចំពោះទង្វើមិនសមរម្យរបស់អ្នកបើកបររថយន្ត
គិលានសង្គ្រោះ ឈ្មោះ អ៊ិន ប៊ុនឡេង ផងដែរ។ មន្ទីរសុខាភិបាលខេត្ត នឹងធ្វើការកែសម្រួលការគ្រប់គ្រង មិនឲ្យករណីនេះកេីតមានឡេីងទៀតទេ។

មតិយោបល់